ស្រណោះគេងទល់ខ្នង - លោកស៊ីន ស៊ីសាមុត និងអ្នកស្រីប៉ែន រ៉ន
I) (ប) ស្រណោះភ្លៀងធ្លាក់ ជំនោរត្រជាក់ ពីរនាក់យើងគេងទល់ខ្នង
ស្រណោះភ្លៀងធ្លាក់ ជំនោរត្រជាក់ ពីរនាក់យើងគេងទល់ខ្នង
ឱព្រលឹងមាសបង នួនល្ងងកុំភ្លេចសន្យា ឱព្រលឹងមាសបង នួនល្ងងកុំភ្លេចសន្យា។
II) (ស) ផ្គរលាន់គ្រឹមៗ បងអ្ហើយសង្ឃឹមអូនមិនចោលឡើយស្នេហា
ផ្គរលាន់គ្រឹមៗ បងអ្ហើយសង្ឃឹមអូនមិនចោលឡើយស្នេហា
ចាំដល់ដាច់ខែវស្សា សង្សារចូលដណ្តឹងស្រី ចាំដល់ដាច់ខែវស្សា សង្សារចូលដណ្តឹងស្រី។
III) (ប) ចាំដល់ឆ្នាំណា ពៅអ្ហើយមេត្តា វាចារមកចោះពិសី
ចាំដល់ឆ្នាំណា ពៅអ្ហើយមេត្តា វាចារមកចោះពិសី
ចាស់ទុំលោកចូលស្តី យកស្រីជាគូនឹងបង ចាស់ទុំលោកចូលស្តី យកស្រីជាគូនឹងបង។
IV) (ស) ខ្ញុំសូមប្រណំ អស់អង្គឥន្រ្ទព្រហ្ម ជួបជុំឲ្យពរជ័យផង
ខ្ញុំសូមប្រណំ អស់អង្គឥន្រ្ទព្រហ្ម ជួបជុំឲ្យពរជ័យផង
(រូម) អោយជួបដូចបំណង អូនបងយូរលង់ទៅអើយ អោយជួបដូចបំណង អូនបងយូរលង់ទៅអើយ។
Comments
Post a Comment