ពាក្យបណ្ដៅ - ភាគ​១៩

ដាក់ទ្រូលើចុងឬស្សី មិនត្រូវត្រីអី ត្រូវនាងកំផ្លង់ផ្លង់ (ព្រះចន្ទពេញវង់)
 

ដុំដេងគ្រលែងចោលទៅ ក្នុងស្រះជ្រៅ កើតកូនរយពាន់ (រោយនំបញ្ចុក)
 

ដូចគេហោះដូចគេហើរ ដូចគេហួចចងអង្កាំ ដូចគេរាំទិតទយ ទិតទៅមុខ ទិតទៅក្រោយ ទិតញយៗច្រិច (អុំអង្ករ)
 

ដាំមិនដុះ ពុះមិនបែក ហែកមិនដាច់ (ទឹក)

ដូងអើយដូងទេរ ដូងដុះកណ្តាលទន្លេ គេហៅដូងអី? (ខ្ចៅដូង) 

រោយនំបញ្ចុក

Comments

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩