ពាក្យបណ្ដៅ - ភាគ២១


ដាមអើយស្រីដាម ទឹកភ្នែករហាម គេចាប់ដាមចង ក្រមុំពីរនាក់ ដើរតាមគន្លង គេចាប់ដាមចង នៅកោះអន្លង់កី (កីតម្បាញ)

ដើមប៉ុនដងជញ្ជីង ស្លឹករលោងរលីង ផ្កាពណ៌ស (ដើមទុន)
 

ត្រប់ទុំត្រប់ទែង ខាងលិចស្រែវែង ឥតអ្នកទៅដល់ (ជើងមេឃពេលថ្ងៃលិច)
 

តែកតោកចន្លោះភ្លៅ យោលទៅចេញទឹក (ស្នាចបាចទឹក)

តុកតុលមមុលក្រោមដី សត្វជើងប្រាំបី នាំមុខតុកតុល (ភ្ជួរស្រែ)

Comments

Post a Comment

Popular posts from this blog

ឧបមាន​ (ទំហៀបន័យ)

ផ្កាស្រពោន - ភាគទី ៩